កូរ៉េខាងជើងបានបញ្ជាក់ពីការបាញ់សាកល្បង SLBM ថ្មី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃទី២០ ខែតុលា បានរាយការណ៍ថា បណ្ឌិត្យសភា វិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើងបានសាកល្បងដោយជោគ ជ័យនូវគំរូមីស៊ីលថ្មី ដែលបានបាញ់ចេញពីនាវាមុជទឹក (SLBM)។
យោងតាម KCNA បានឲ្យដឹងថា SLBM ថ្មីនេះ ដែលមានបច្ចេកវិជ្ជានាំផ្លូវទំនើប នឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកំពស់បច្ចេកវិទ្យាការពារជាតិរបស់កូរ៉េខាងជើងឡើងដល់កម្រិតថ្មី និងពង្រឹងសមត្ថភាពក្រោមទឹករបស់កងទ័ពជើងទឹកផងដែរ។
មុននោះនៅថ្ងៃទី១៩ ខែតុលា កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយ ដែលគេជឿជាក់ថាជាSLBM បង្ហោះចេញពីតំបន់ស៊ីនប៉ូ(Sinpo) ដែលមានរោងចក្រនាវាមុជទឹកសំខាន់របស់ទីក្រុងព្យុងយ៉ាង។ នេះគឺជាការសាកល្បងអាវុធទី ៨ របស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ៕