កូរ៉េខាងជើងបានព្រមានថា សកម្មភាពរបស់អាមេរិកនិងកូរ៉េខាងត្បូងនឹងបង្កឡើងវិបត្តិសន្តិសុខ

(VOVWORLD) - លោកស្រី Kim Yo-jong បានចាត់ទុកថា ការធ្វើសមយុទ្ធនេះ បានបង្ហាញនូវគោលនយោបាយបង្កជម្លោះ របស់ក្រុងវ៉ាស៊ីន តោនដោយបានព្រមានថា កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពការ ពារនិងវាយប្រហាររបស់ខ្លួន។ 

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃទី១១ ខែសីហា បានដកស្រង់សំដីរបស់លោក Kim Yong-chol ដែលជាប្រមុខក្រសួងរណសិរ្យបង្រួបបង្រួមកូរ៉េខាងជើង ទទួលបន្ទុកបញ្ហាអន្តរកូរ៉េបានឲ្យដឹងថា កូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកជាថ្មីម្តងទៀត ចំពោះការធ្វើសមយុទ្ធយោធារួមគ្នាហើយព្រមានថា សកម្មភាពនេះនឹងបង្កវិបត្តិសន្តិសុខទ្រង់ទ្រាយធំ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបាននាំចេញរយៈពេលមួយថ្ងៃ បន្ទាប់ពីអនុប្រធានគណៈកម្មាធិការឃោសនាបក្សពលករកូរ៉េខាងជើង ប្អូនស្រីរបស់មេដឹកនាំ Kim Jong-un  គឺលោកស្រី Kim Yo-jong បានរិះគន់កូរ៉េខាងត្បូងនិងអាមេរិក ចំពោះការធ្វើសមយុទ្ធយោធារួមគ្នានេះ។ លោកស្រី Kim Yo-jong បានចាត់ទុកថា ការធ្វើសមយុទ្ធនេះ បានបង្ហាញនូវគោលនយោបាយបង្កជម្លោះ របស់ក្រុងវ៉ាស៊ីនតោនដោយបានព្រមានថា កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពការពារនិងវាយប្រហាររបស់ខ្លួន។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង នៅថ្ងៃទី១០ ខៃសីហាអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានសង្កត់ធ្ងន់ថា ប្រទេសនេះ ក្មានចេតនាប្រឆាំងនឹងកូរ៉េខាងជើងទេ។ លោក Ned Price ក៏បានកត់សម្គាល់ថា ការធ្វើសមយុទ្ធរួមគ្នានេះគឺមានលក្ខណៈការពារតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ