កូរ៉េខាងជើងប្រកាសថាគ្មានរបាំងណាមួយចំពោះកម្មវិធីអាវុធ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានមណ្ឌលកូរ៉េខាងជើង (KCNA) នាថ្ងៃទី៣ ធ្នូ បានរាយ ការណ៍ថា ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) នាសប្ដាហ៍ មុននោះ ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានអញ្ជើញទៅត្រួត ពិនិត្យនៅរោងចក្រផលិតសំបកកង់នៅតំបន់មួយ។
នេះជាអង្គភាពដែលផ្គត់ផ្គង់ ឧបករណ៍សំរាប់ជើងទម្របាញ់បង្ហោះកាំជ្រួចចល័ត។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Kim Jong-un អះអាងបែបលែបខាយថា នាបច្ចុប្បន្នគ្មានឧបសគ្គណាមួយ ចំពោះកូរ៉េខាងជើងទេ។ ការថ្លែងមតិនេះមានន័យថា ព្យុងយ៉ាងមិនជួបប្រទះជា មួយរបាំងណាចំពោះកម្មវិធីអាវុធរបស់ខ្លួនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ