កូរ៉េខាងជើង​ប្រកាស​បាញ់បង្ហោះមីស៊ីល​បាលីស្ទីក​យុទ្ធសាស្ត្រ​ប្រកបដោយ​ជោគជ័យ

(VOVWORLD) -  ប្រការនេះត្រូវបានចាត់ទុកថា ជាសកម្មភាពយ៉ាងច្បាស់លាស់ សំដៅឆ្ពោះទៅការកសាងប្រព័ន្ធអាវុធទំនើបថ្មី ក្នុងបរិបទ ដែលការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកត្រូវជាប់គាំង។
កូរ៉េខាងជើង​ប្រកាស​បាញ់បង្ហោះមីស៊ីល​បាលីស្ទីក​យុទ្ធសាស្ត្រ​ប្រកបដោយ​ជោគជ័យ - ảnh 1មីស៊ីលត្រូវបានបាញ់ចេញពីប្រព័ន្ធផ្លូវរថភ្លើងក្នុងអំឡុងពេលធ្វើសមយុទ្ធនៅខេត្ត Pyongan ខាងជើងនៃប្រទេសកូរ៉េខាងជើង  (រូបថត៖ AFP/VNA)

កូរ៉េខាងជើងបានប្រកាសថា កងវរសេនាធំមីស៊ីលផ្លូវរថភ្លើងរបស់ប្រទេសនេះបានធ្វើសមយុទ្ធកាលពីថ្ងៃទី ១៤ មករាក្នុងនោះបានធ្វើការបាញ់តេស្តមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រចំនួនពីរគ្រាប់ប្រកបដោយជោគជ័យ។ នាថ្ងៃទី ១៥ មករា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានប្រកាសថា ការធ្វើសមយុទ្ធពោលខាងលើគឺសំដៅត្រួតពិនិត្យ និងវាយតម្លៃលើជំនាញក្នុងប្រតិបត្តិការប្រយុទ្ធរបស់អង្គភាព។ មុនការបាញ់បង្ហោះមីស៊ីលនេះ កូរ៉េខាងជើងក៏បានធ្វើការបាញ់បង្ហោះអាវុធចំនួន ២ លើកដែរ ដែលប្រទេសនេះបានប្រកាសថា ជាមីស៊ីលល្បឿនលឿនជាងសម្លេង កាលពីថ្ងៃទី ៥ មករា និងថ្ងៃទី ១១ មករាកន្លងទៅ។ ប្រការនេះត្រូវបានចាត់ទុកថា ជាសកម្មភាពយ៉ាងច្បាស់លាស់ សំដៅឆ្ពោះទៅការកសាងប្រព័ន្ធអាវុធទំនើបថ្មី ក្នុងបរិបទ ដែលការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកត្រូវជាប់គាំង។

កាលពីថ្ងៃទី ១៤ មករា សហរដ្ឋអាមេរិកបានរិះគន់ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ដែលកូរ៉េខាងត្រូងបានចាត់ទុកថាជាការបាញ់បង្ហោះមីស៊ីលបាលីស្ទីក គឺជាការគំរាមកំហែងចំពោះប្រទេសជិតខាងរបស់កូរ៉េខាងជើង ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ