កូរ៉េខាងជើងប្រកាសសាកល្បងអាវុធថ្មីប្រកបដោយជោគជ័យ

(VOVWORLD) -លោក Kim Jong-un បានវាយតម្លៃខ្ពស់ចំពោះអាវុធសេរីថ្មីនេះ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ក្នុងដំណើរការសិក្សាស្រាវជ្រាវ រចនា និងសម្រេចអាវុធសេរីថ្មីនេះជាស្ថាពរផងដែរ។
កូរ៉េខាងជើងប្រកាសសាកល្បងអាវុធថ្មីប្រកបដោយជោគជ័យ - ảnh 1កាំជ្រួចមីស៊ីលផ្លោងត្រូវបានបាញ់បង្ហោះនៅទីតាំងមួយនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៩  (ប្រភព៖ AFP / VNA) 

នាថ្ងៃទី ២៥ ខែសីហាកូរ៉េខាងជើងប្រកាសថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ លោក Kim Jong-un នោះ ប្រទេសនេះបានធ្វើការសាកល្បងប្រព័ន្ធកាំភ្លើងខ្នាត់ធំ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី ២៤ ខែសីហា។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានវាយតម្លៃខ្ពស់ចំពោះអាវុធសេរីថ្មីនេះ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង ក្នុងដំណើរការសិក្សាស្រាវជ្រាវ រចនា និងសម្រេចអាវុធសេរីថ្មីនេះជាស្ថាពរផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែសីហា កូរ៉េខាងជើងបានអះអាងថា ប្រទេសខ្លួន លែងចាប់អារម្មណ៍ចំពោះវិធានការបន្ធូរស្រាលទណ្ឌកម្មពីភាគីអាមេរិកទៀតហើយ។ អាមេរិកគួរតែយល់ថាទីក្រុងព្យុងយ៉ាងនឹងមិនអាចនាំបញ្ហាសន្តិសុខយុទ្ធសាស្ត្រជាតិមកតថ្លៃឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ