កូរ៉េខាងជើង​ព្រមានឆ្លើ​តប​ទៅ​នឹង​​​សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) នៅថ្ងៃទី៧ ខែវិច្ឆិកាបានរាយការណ៍ថា កងទ័ពកូរ៉េខាងជើងនាថ្ងៃដដែលបានរិះគន់ការធ្វើសមយុទ្ធដែនអាកាសកាលពីសប្តាហ៍មុនរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថា ជា "សមយុទ្ធដ៏គ្រោះថ្នាក់ និងបង្ករឿងហេតុជាសាធារណៈ"។
កូរ៉េខាងជើង​ព្រមានឆ្លើ​តប​ទៅ​នឹង​​​សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង - ảnh 1ការធ្វើសមយុទ្ធដែនអាកាសរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ថ្ងៃទី៥ ខែវិច្ឆិកា។ (រូបថត៖ AFP/ក្រសួងការពារជាតិកូរ៉េខាងត្បូង)

កងទ័ពកូរ៉េខាងជើងនឹងបន្តការឆ្លើយតប ដោយវិធានការយោធា «លើសលប់ និងដាច់ខាត»។

KCNA ក៏បានឲ្យដឹងថា សកម្មភាពយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាចម្លើយយ៉ាងច្បាស់លាស់ ចំពោះរាល់សកម្មភាពយោធាបង្ករឿងហេតុ។

មុននោះ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការដែល កូរ៉េខាងត្បូង និងអាមេរិក បន្តធ្វើសមយុទ្ធដែនអាកាស Vigilant Storm និងបានប្តេជ្ញាថា នឹងឆ្លើយតបរាល់ការប៉ុនប៉ងរំលោភលើអធិបតេយ្យភាព និងបង្កការខូចខាតដល់អត្ថប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ