កូរ៉េខាងជើងព្រួយបារម្ភអំពីសមយុទ្ធយោធាអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង
(VOVWORLD) - សមយុទ្ធរយៈពេលបីថ្ងៃត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃកោះរមណីដ្ឋាន Jeju ភាគខាងត្បូងកូរ៉េខាងត្បូង។
នាវា JS Atago នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (ឆ្ងាយ) នាវាពិឃាតអាមេរិក USS Barry (កណ្តាល) និងនាវាពិឃាតកូរ៉េខាងត្បូអ Sejong the Great-class ចូលរួមក្នុងសមយុទ្ធ។ រូបថតឯកសារ៖ YONHAP/TTXVN |
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) នៅថ្ងៃនេះ (៣០ មិថុនា) ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្តែងការព្រួយបារម្ភថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាលើកទីមួយ ដែលមានឈ្មោះថា Freedom Edge នៅក្នុងដែនទឹកក្បែរប្រទេសនេះចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា។ សមយុទ្ធរយៈពេលបីថ្ងៃត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃកោះរមណីយដ្ឋាន Jeju ភាគខាងត្បូងកូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កន្លងមកអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងធ្លាប់ធ្វើសមយុទ្ធរួមដោយទ្រង់ទ្រាយធំ និងតូចជាច្រើនលើកច្រើនសារ ដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែមិនធ្លាប់មានសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះពិសេសបែបនេះទេ។ សេចក្តីថ្លែងការណ៍បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះ "ការបង្អួតជាបន្តនៃអំណាចយោធា" របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង និងក្ដីព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃអ្វីដែលក្រុងព្យុងយ៉ាងចាត់ទុកថាជាសកម្មភាព "បង្កហេតុ" នេះ៕