កូរ៉េខាងជើងរៀបចំពិធីរំលឹកខួបលើកទី ៦៦ នៃ ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់

(VOVWORLD) - នៅរដ្ឋធានីព្យុងយ៉ាង បណ្ដាពាក្យស្លោកត្រូវបានបង្ហាញនៅតាមទីកន្លែងសាធារណៈ ។
កូរ៉េខាងជើងរៀបចំពិធីរំលឹកខួបលើកទី ៦៦ នៃ ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់ - ảnh 1ទិដ្ឋភាពនៃ ពិធីរំលឹកខួបលើកទី ៦៦ នៃ ថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៧ ថ្ងៃកក្កដា កូរ៉េខាងជើងបានរៀបចំពិធីរំលឹកខួបលើកទី ៦៦ នៃថ្ងៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដោយបញ្ចប់សង្គ្រាមកូរ៉េ (ឆ្នាំ ១៩៥០ - ១៩៥៣) ដែលក្នុងនោះ កូរ៉េខាងជើងបានអំពាវនាវដល់សហរដ្ឋអាមេរិកត្រូវធានាបានសន្តិសុខ។ កិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ រវាងបញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិ កងទ័ពកូរ៉េខាងជើង និងបណ្ដាកងកម្លាំងប្រដាប់អាវុធចិន។ ទន្ទឹមនឹងនេះកូរ៉េខាងជើងបានចាត់ទុកថ្ងៃទី ២៧ ខែកក្កដា គឺជាទិវាបុណ្យមួយ។ នៅរដ្ឋធានីព្យុងយ៉ាង បណ្ដាពាក្យស្លោកត្រូវបានបង្ហាញនៅតាមទីកន្លែងសាធារណៈ ។ រាល់សកម្មភាពរំលឹកខួបបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួន ២ ដែលត្រូវបានកូរ៉េខាងត្បូងចាត់ទុកថាជាមីស៊ីលរយៈចម្ងាយខ្លីពីឆ្នេសមុទ្រប៉ែកខាងកើត ហើយធ្លាក់ចូលសមុទ្រ ជប៉ុន។ទីភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) ហៅវត្ថុនេះថាជា "អាវុធយុទ្ធវិធីថ្មី" សំដៅបញ្ជូនសេចក្ដីព្រមានមួយស្ដីពីការប្រឆាំងនឹងផែនការរបស់កូរ៉េខាងត្បូង ក្នុងការធ្វើសមយុទ្ធរួមជាមួយអាមេរិកនាខែសីហាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ