កូរ៉េខាងជើងវាយតម្លៃអំពីចក្ខុវិស័យនៃការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយ អាមេរិក
(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា ប្រធាននាយកនាយកដ្ឋានទទួលបន្ទុកអាមេរិកខាងជើងនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Jo Chol-su បានឲ្យដឹងថា ឱកាសសម្រាប់ការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងជាមួយអាមេរិកកាន់តែបង្រួញចន្លោះពីមួយថ្ងៃទៅមួយថ្ងៃហើយលោកបន្តទៀតថាទីក្រុងព្យុងយ៉ាងកំពុងរង់ចាំកាយវិកាពីទីក្រុងវ៉ាស៊ីនតោននៅចុងឆ្នាំនេះផងដែរ។
ប្រធាននាយកនាយកដ្ឋានទទួលបន្ទុកបណ្តាអាមេរិកខាងជើងនៃក្រសួងការបរទេសកូរ៉េខាងជើង លោក Jo Chol-su (រូបថត៖ TTXVN) |
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯកិច្ចប្រជុំស្តីពីការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរនៅទីក្រុងម៉ូស្គូ លោក Jo Chol-su បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងបានផ្តល់ពេលវេលាច្រើនដល់សហរដ្ឋអាមេរិក ហើយថាប្រទេសនេះនៅតែរង់ចាំចម្លើយនៅចុងឆ្នាំនេះ។ មុននេះ លោក Jo Chol-su បានជួបពិភាក្សាជាមួយបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Mark Lambertនៅខាងក្រៅកិច្ចប្រជុំដូចពោលខាងលើនេះ។ នាបច្ចុប្បន្ន កិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាងនៅតែជាប់គាំងនៅឡើយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់អ្នកជំនាញថ្មីៗនេះរវាងភាគីទាំងពីរនៅប្រទេសស៊ុយអែត កាលពីដើមខែតុលាកន្លងទៅ បានបញ្ចប់ដោយមិនសម្រេចបាននូវរបត់ជាវិជ្ជមានប៉ុន្មាននោះទេ៕