កូរ៉េខាងត្បូង UNESCO សន្យាខិតខំប្រឹងប្រែងឆ្ពោះទៅការសម្រុះសម្រូលអន្តរកូរ៉េ
(VOVWORLD) - ថ្នាក់ដឹកនាំ កូរ៉េខាងត្បូង និង អង្កការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៦ ខែតុលា បានឯកភាពជំរុញការ សម្រុះសម្រូលរវាងប្រទេសកូរ៉េទាំងពីរ តាមរយៈការបង្កើនជំនួយឧបត្ថម្ភ ស.ប.ប.ក លើវិស័យអប់រំ និងវិស័យផ្សេងៗទៀត។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Monn Jae-in |
នៅក្នុងជំនួបនៅទីក្រុងប៉ារីសប្រទេសបារាំងនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Monn Jae-in និងអគ្គនាយក UNESCO លោក Andrey Azoulay ក៏បានឯកភាពអំពីការខិតខំប្រឹងប្រែងរួម ដើម្បីកសាងតំបន់គ្មានយោធា (DMZ) ឲ្យក្លាយទៅជាជាតំនបន់ អភិរក្សជីវចម្រុះ ក្រោយពីពេល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Monn Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ឯកភាពប្រែ DMZ ឲ្យក្លាយទៅជាតំបន់សន្តិភាពនៅសន្និសីទកំពូលអន្តរកូរ៉េនាខែមេសានិង ឧសភាកន្លងទៅ។
ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ១៦ ខែតុលា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីរុស្ស៊ី និងអាមេរិក បានឯកភាពគ្នាខិតខំប្រឹងប្រែងថែមទៀត ដើម្បីស្វែងរកដំណោះស្រាយការទូត និងនយោបាយសម្រាប់ឧបទ្វីបកូរ៉េ រួមទាំងបញ្ហានុយក្លេអ៊ែរផងដែរ៕