កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន៣គ្រាប់

(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនបីគ្រាប់ ចូលទៅក្នុងដែនសមុទ្រភាគខាងកើតប្រទេសនេះ។
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន៣គ្រាប់ - ảnh 1រូបភាព៖ Yonhap/TTXVN

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់សំដីរបស់អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JSC) ដែលបានឲ្យដឹងថា ការបាញ់បង្ហោះត្រូវបានអនុវត្តពីតំបន់ Sunan នៅក្នុងទីក្រុងព្យុងយ៉ាង នាវេលាម៉ោង ១៦៖២៩ នាទី (ម៉ោងក្នុងតំបន់)។ គ្រាប់មីស៊ីលទាំងបីនេះ ហោះបានរយៈចម្ងាយ ៣៦០គីឡូម៉ែត្រ ឡើងដល់កម្ពស់អតិបរមាប្រមាណ ៩០គីឡូម៉ែត្រ ក្នុងល្បឿនម៉ាច៥។

នាថ្ងៃដដែល ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា  ការិយាល័យសន្តិសុខជាតិនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានកោះហៅកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីកាយវិការថ្មីបំផុតរបស់ទីក្រុងព្យុងយ៉ាង។ ទីប្រឹក្សាសន្តិសុខជាតិ លោក Kim Sung-han នឹងធ្វើជាប្រធានកិច្ចប្រជុំនេះ។

ជាមួយគ្នានោះ នាថ្ងៃដដែល ក្រសួងការពារជាតិជប៉ុនបានប្រកាសថា មីស៊ីលបាលីស្ទិកដែលកូរ៉េខាងជើងបាញ់បង្ហោះនោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។

កាលពីថ្ងៃទី ៤ ខែឧសភា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុហោះហើរមួយដែលត្រូវបានចាត់ទុកថា ជាមីស៊ីលបាលីស្ទិកអន្តរទ្វីប ហើយបីថ្ងៃក្រោយមកបានបាញ់បង្ហោះវត្ថុហោះហើរដែលត្រូវបានចាត់ទុកថា ជាមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក៕

ng từ tàu ngầm

ប្រតិកម្មទៅវិញ

ផ្សេងៗ