|
តំណាងនៃប្រទេសទាំងបីក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០១៥ (រូបថត៖Yonhap) |
(VOVworld) - នាថ្ងៃទី២៩ តុលា នៅកិច្ចប្រជុំត្រីភាគីនៅរដ្ឋធានីតូក្យូ ប្រទេស
ជប៉ុន រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ជប៉ុន ចិននិងកូរ៉េខាងត្បូង បានឯកភាពលើការជំរុញ
កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគសកល។ក្នុងសេចក្ដីថ្លែងការណ៍រួម
ប្រទេសអាស៊ីទាំងបីនេះក៏បានអះអាងជាថ្មីម្ដងទៀតនូវការសន្យាថា នឹងដើរតួនាទី
ទៅមុខក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP)។
នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពោរពេញទៅដោយមហិច្ឆតាដែល ជប៉ុន ចិន
កូរ៉េខាងត្បូង ប្រទេសអាស៊ានទាំង១០ អូស្ត្រាលី ឥណ្ឌានិងនូវែល ហ្សេឡង់ កំពុង
ពិភាគ្សា៕