កូរ៉េខាងត្បូង ចិន និងជប៉ុន ប្រកាសកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលត្រីភាគី

(VOVWORLD) - នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំងបីក្នុងរយៈពេលជាង ៤ ឆ្នាំ បន្ទាប់ពីសន្និសីទនៅទីក្រុង Chengdu (ប្រទេស ចិន) ក្នុងឆ្នាំ ២០១៩។

កូរ៉េខាងត្បូង ចិន និងជប៉ុន ប្រកាសកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលត្រីភាគី - ảnh 1ពីឆ្វេងទៅស្តាំ៖ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol, នាយករដ្ឋមន្ត្រីចិន Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (រូបថត៖ ក្យូដូ)

ខុទ្ទការល័យប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ២៣ ឧសភា បានប្រកាសថា មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ២៦-២៧ ខែឧសភា។ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំងបីក្នុងរយៈពេលជាង ៤ ឆ្នាំ បន្ទាប់ ពីសន្និសីទនៅទីក្រុង Chengdu (ប្រទេសចិន) ក្នុងឆ្នាំ ២០១៩។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី ២៧ ខែឧសភា។ មុននេះ នាថ្ងៃទី ២៦ ឧសភា លោកប្រធានាធិបតី Yoon Suk Yeol នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ ចិននិងជប៉ុន នៅការិយាល័យប្រធានាធិបតី។

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន-ជប៉ុន នឹងពិភាក្សាលើវិស័យសហប្រតិបត្តិការចំនួន ៦ រួមមានៈ សេដ្ឋកិច្ច និងពាណិជ្ជកម្ម; ការអភិវឌ្ឍប្រកបដោយនិរន្តរភាព; បញ្ហាវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; សុវត្ថិភាព និងការគ្រប់គ្រងគ្រោះមហន្តរាយ; ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ហើយក្នុងពេលជាមួយគ្នានេះ ចេញសេចក្តីថ្លែងការណ៍រួម។ លើសពីនេះ ថ្នាក់ដឹកនាំរំពឹងថានឹងផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងជួបជាមួយពាណិជ្ជករ និងចូលរួមវេទិកាធុរកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ