កូរ៉េខាងត្បូង ចិនរិះគន់ដំណើរទស្សនាវិហារ Yasukuni របស់បណ្ដាសមាជិកសភាជប៉ុន
|
វិហារ Yasukuni (VOV) |
(VOV)_នាថ្ងៃទី ២២ មេសា កូរ៉េខាងត្បូង ចិនបានបញ្ចេញសម្លេងរិះគន់សមាជិក
សភាជប៉ុនចំនួន១៥០នាក់ ទៅទស្សនាវិហារ Yasukuni នៅទីក្រុងតូក្យូរ របស់ប្រទេស
នេះ នាថ្ងៃនេះដែរ។ ក្នុងសន្និសីទកាសែត អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាង
ត្បូង លោក Cho Tai Young បានសន្និដ្ឋានថា៖ កាយវិការនេះគួរអោយសោកស្ដាយ ។
លោក Cho Tai Young បានចាត់ទុកថា៖ជប៉ុនមិនអាចចរចារជាមួយប្រទេសជិតខាង
នានា អំពីអនាគត ដោយសារបណ្ដាថ្នាក់ដឹកនាំប្រទេសនេះនៅបន្តដំណើរទស្សនានា នានៅវិហារនេះ។
នាពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Qín Gāng បាន
ក្រើន រំលឹកគោលជំហរដែលបានចិននាំចេញថ្ងៃទី ២១ មេសា នោះគឺរិះគន់បណ្ដា សមាជិកសភាជប៉ុនបានទៅទស្សនា វិហារ Yasukuni ៕