កូរ៉េខាងត្បូង ជប៉ុននិងអាមេរិកថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.ប កូរ៉េ

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាថ្ងៃទី១៤ ឧសភា បានថ្កោលទោសការដែលស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចនាថ្ងៃដដែល ដោយចាត់ទុកថា នេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខតំបន់ហើយ រំលោភសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
កូរ៉េខាងត្បូង ជប៉ុននិងអាមេរិកថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.ប កូរ៉េ - ảnh 1ករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ (រូបថត៖KCNA) 

 (VOVworld) - ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាថ្ងៃទី១៤ ឧសភា បានថ្កោលទោសការដែលស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចនាថ្ងៃដដែល ដោយចាត់ទុកថា នេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិសុខតំបន់ហើយ រំលោភសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។លោក Moon Jae-in អះអាងថា នឹងតបតវិញសកម្មភាពនេះយ៉ាងដាច់អហង្ការ។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានប្រកាសថា ករណីបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះ ជប៉ុន ហើយរំលោភសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។

         ប្រធានាធិបតីអាមេរិកលោកDonald Trump នាថ្ងៃទី១៤ ឧសភា បានអំពាវ នាវឲ្យការដាក់ទណ្ឌកម្មដ៏រឹងមាំជាងមុនទៅលើស.ប.បកូរ៉េ ក្រោយពីព្យុងយ៉ាង ដំណើរការបាញ់បង្ហោះកាំជ្រួចនាព្រឹកថ្ងៃដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ