កូរ៉េខាងត្បូង និង IAEA សហការដោះស្រាយភាពជាប់គាំងអំពីបញ្ហានុយក្លេអ៊ែរបស់ ស.ប.បកូរ៉េ

(VOVWORLD) - នុងជំនួបនៅទីក្រុងសេអ៊ូល មន្ត្រីទាំងពីររូបមានក្ដីសង្ឃឹមថាលេខាធិការដ្ឋាន IAEA ដើរតួនាទីយ៉ាងសកម្មក្នុងការផ្ញើសារយ៉ាងខ្លាំងក្លាចំពោះ ស.ប.បកូរ៉េនៅទីភ្នាក់ងារនេះ ប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧។
កូរ៉េខាងត្បូង និង IAEA សហការដោះស្រាយភាពជាប់គាំងអំពីបញ្ហានុយក្លេអ៊ែរបស់ ស.ប.បកូរ៉េ - ảnh 1អគ្គនាយករង IAEA លោក Massimo Aparo (ឆ្វេង) និងបេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ លោក Kim Gunn ។ រូបថត៖ Yonhap/VNA

បេសកជនពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េកាលពីថ្ងៃទី ២៦ ខែមករាបានអញ្ជើញជួបជាមួយអគ្គនាយករងនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Massimo Aparo ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដោះស្រាយភាពជាប់គាំងនុយក្លេអ៊ែររបស់ ស.ប.បកូរ៉េ។ ក្នុងជំនួបនៅទីក្រុងសេអ៊ូល មន្ត្រីទាំងពីររូបមានក្ដីសង្ឃឹមថាលេខាធិការដ្ឋាន IAEA ដើរតួនាទីយ៉ាងសកម្មក្នុងការផ្ញើសារយ៉ាងខ្លាំងក្លាចំពោះ ស.ប.បកូរ៉េនៅទីភ្នាក់ងារនេះ ប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧។ លោក Aparo បានចែករំលែកការព្រួយបារម្ភអំពីលទ្ធភាពដែលទីក្រុងព្យុងយ៉ាងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀត ព្រមទាំងពន្យល់ថា IAEA កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការឃ្លាំមើលមូលដ្ឋាននុយក្លេអ៊ែររបស់ ស.ប.បកូរ៉េ ហើយត្រៀមខ្លួនជាស្រេចបន្តកំណត់ទីតាំងពាក់ព័ន្ធនានាផងដែរ។

សូមបញ្ជាក់ដែរថា IAEA បានសម្តែងការព្រួយបារម្ភច្រើនលើកច្រើនសារអំពីកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ព្រមទាំងដាស់តឿនដល់ប្រទេសនេះត្រូវគោរពរាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ