កូរ៉េខាងត្បូង និង ស.ប.ប.ក ពិភាក្សាអំពីការតភ្ជាប់ផ្លូវដែក

(VOVWORLD) -នាថ្ងៃទី ២៦ មិថុនា កូរ៉េខាងត្បូង និង ស.ប.ប.ក បានចាប់ផ្ដើមមានជំនួបចរចារ អំពីរបៀបតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវដែក ដែលឆ្លងកាត់ព្រំដែននៃប្រទេសកូរ៉េទាំងពីរ ក្នុងក្របខ័ណ្ឌអនុវត្តន៍ការព្រមព្រៀងដែលទទួលបាននៅក្នុងជំនូបកំពូលអន្តរកូរ៉េនាថ្ងៃទី ២៧ មេសាកន្លងមក។ 
កូរ៉េខាងត្បូង និង ស.ប.ប.ក ពិភាក្សាអំពីការតភ្ជាប់ផ្លូវដែក - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in  (រូបភាព: Getty Images) 

យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ គណប្រតិភូនៃភាគីទាំងពីរបានបើកកិច្ចប្រជុំនេះនាវេលាម៉ោង ១០ តាមម៉ោងតំបន់នៅអាគាររដ្ឋបាលរបស់កូរ៉េខាងត្បូង ចំណុះភូមិ Panmunjom ។ អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ លោក Kim Jeong-ryeol បានឲ្យដឹងថា៖ លោកនឹងពិភាក្សាការងារជាមួយសមភាគីកូរ៉េខាងជើងអំពីបញ្ហាចាំបាច់នានា ក្នុងការតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវដែកអន្តរកូរ៉េ។ លោកក៏បន្តថា៖ភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចការត្រៀមរៀបចំឲ្យការតភ្ជាប់ផ្លូវដែក ដើម្បីអាចអនុវត្តន៍បាន ក្រោយពីរាល់វិធានការដាក់ទណ្ឌកម្មរបស់អន្តរជាតិតម្រង់លើ ស.ប.ប.ក ត្រូវបានលុបចោល។ នេះគឺជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដែលប្រទេសកូរ៉េទាំងពីរបានដំណើរការកិច្ចចរចារអំពីកិច្ចសហប្រតិបត្តិការផ្លូវដែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ