កូរ៉េខាងត្បូង និងជប៉ុនកំណត់ពេលវេលាដើម្បីបន្តការចរចាគ្នាស្តីពីពាណិជ្ជកម្មឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ ក្រសួងពាណិជ្ជកម្មជប៉ុនបានឲ្យដឹងថាប្រទេសនេះនិងកូរ៉េខាងត្បូង ទើបបានឯកភាពគ្នារៀបចំកិច្ចសន្ទនាស្តីពីវិធានការដាក់កំហិតលើការនាំចេញកាលពីថ្ងៃទី ១០ ខែមីនានៅទីក្រុង សេអ៊ូល។
កូរ៉េខាងត្បូង និងជប៉ុនកំណត់ពេលវេលាដើម្បីបន្តការចរចាគ្នាស្តីពីពាណិជ្ជកម្មឡើងវិញ - ảnh 1 ផ្លាកសញ្ញាមួយសរសេរដា “ យើងមិនលក់ទំនិញរបស់ជប៉ុន” ត្រូវបានបង្ហាញនៅហាងមួយនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង (រូបថត៖ AFP/TTXVN)

កាលពីខែធ្នូឆ្នាំ ២០១៩ រដ្ឋាភិបាលជប៉ុនបានលុបចោលបញ្ជាស្តីពីការដាក់កំហិតលើការនាំចេញសារធាតុចាប់ពណ៌ (Contrast Agents)  ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

សារធាតុនេះគឺជាវត្ថុធាតុដើមមួយក្នុងចំណោមវត្ថុធាតុដើមបច្ចេកវិទ្យាចំនួន ៣ ដែលទីក្រុងតូក្យូ បានដាក់កំហិតលើការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់ពីខែកក្កដាឆ្នាំ ២០១៩ ។

ភាគីទាំងពីរគ្រោងនឹងបន្តខិតខំប្រឹងប្រែងដើម្បីស្វែងរកវិធីដោះស្រាយភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែសអូសបន្លាយរយៈពេលជាច្រើនខែកន្លងមកដោយសារវិធានការដាក់កំហិតដូចពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ