កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកពិចារណាលើការធ្វើសមយុទ្ធនុយក្លេអ៊ែរ
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២ ខែមករា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា នាបច្ចុប្បន្ននេះសហរដ្ឋអាមេរិកមិនបានពិភាក្សាជាមួយកូរ៉េខាងត្បូងអំពីសមយុទ្ធនុយក្លេអ៊ែររួមនោះឡើយ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol (រូបថត៖ VNA) |
កាលពីថ្ងៃទី ២ ខែមករា កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថា ប្រទេសនេះ និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធរួម ដែលអាចប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីគោលដៅបង្កើន "កម្លាំងពលំស្វ័យការពារ” ក្រោយពីករណីយន្តហោះដ្រូនរបស់ ស.ប.ប កូរ៉េបានឈ្លានពានទឹកដីរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។ លោក Yoon Suk-yeol បានសង្កត់ធ្ងន់ថា អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀបចំផែនការ ចែករំលែកព័ត៌មានសមយុទ្ធ និងការហ្វឹកហ្វឺននឹងត្រូវធ្វើឡើងរួមគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីអនុវត្តន៍ "ការប្រុងជើងការបើកទូលាយ" ប្រកបដោយប្រសិទ្ធភាព។ លោកបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ភាគីអាមេរិកបាន បង្ហាញអាកប្បកិរិយាវិជ្ជមានចំពោះផែនការនេះ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២ ខែមករា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា នាបច្ចុប្បន្ននេះសហរដ្ឋអាមេរិកមិនបានពិភាក្សាជាមួយកូរ៉េខាងត្បូងអំពីសមយុទ្ធនុយក្លេអ៊ែររួមនោះឡើយ។
សេចក្តីប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបាននាំចេញ ត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស.ប.ប កូរ៉េ KCNA បានរាយការណ៍ថា មេដឹកនាំលោក Kim Jong-un បានអំពាវនាវឱ្យអភិវឌ្ឍមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ថ្មី និង "បង្កើនច្រើនដង" ឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ៕