កូរ៉េខាងត្បូង និងអាមេរិករៀប​ចំ​​ផែនការ​​ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ

(VOVWORLD) - នៅថ្ងៃទី ២២ ខែមីនា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ប្រទេសនេះ និងសហរដ្ឋអាមេរិកកំពុងរៀបចំផែនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា "ដ៏ធំបំផុតមិនធ្លាប់មាន" នៅខែមិថុនាខាងមុខ ដែលជាផ្នែកមួយនៃកម្មវិធីរំលឹកខួបលើកទី ៧០ នៃការបង្កើតសម្ព័ន្ធភាព (១៩៥៣ -២០២៣) ។
កូរ៉េខាងត្បូង និងអាមេរិករៀប​ចំ​​ផែនការ​​ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ - ảnh 1ទាហានកូរ៉េខាងត្បូងនិងអាមេរិកចូលរួមក្នុងសមយុទ្ធយោធារួមគ្នានៅក្រុង Yeoncheon កូរ៉េខាងត្បូង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ (រូបថត៖ Yonhap/TTXVN)

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ ដោយបង្ហាញពីគុណសម្បត្តិផ្នែកបច្ចេកវិទ្យានៃកងទ័ពទាំងពីរ។ តាមការគ្រោងទុក ប្រទេសទាំងពីរនឹងក្រៀងគរឧបករណ៍យោធាបច្ចេកវិទ្យាខ្ពស់ ដើម្បីបង្ហាញពីកម្លាំងអាវុធ និងសមត្ថភាពកៀគរកម្លាំងយោធានៃសម្ព័ន្ធភាពនេះ។

មុននោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើនលើក ដែលថ្មីបំផុតគឺកាលពីឆ្នាំ ២០១៧៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ