កូរ៉េខាងត្បូង៖ ប្រធានាធិបតីថ្មី Yoon Suk-yeol ស្បថចូលកាន់តំណែង

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Yoon Suk-yeol បានស្បថចូលកាន់តំណែងនាថ្ងៃទី ១០ ខែឧសភា នៅក្នុងពិធីមួយដែលធ្វើឡើងនៅទីលាននៃទីស្នាក់ការរដ្ឋសភាក្នុងរដ្ឋធានី។ 
កូរ៉េខាងត្បូង៖ ប្រធានាធិបតីថ្មី Yoon Suk-yeol ស្បថចូលកាន់តំណែង - ảnh 1ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol បានស្បថចូលកាន់តំណែងនៅទីក្រុងសេអ៊ូល នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)

នៅក្នុងសុន្ទរកទទួលដំណែង លោកប្រធានាធិបតី Yoon បានលើកឡើងពីបញ្ហាប្រឈមនានាដែលប្រទេស កូរ៉េខាងត្បូងនិងពិភពលោកកំពុងប្រឈមមុខ ដូចជាជំងឺរាតត្បាតកូវីដ ១៩ វិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការប្រែប្រួលអាកាសធាតុជាដើម។ លោក Yoon បាននិយាយថា ការបែកបាក់គ្នានិងជម្លោះនៅក្នុងសង្គមកូរ៉េខាងត្បូងកំពុងរារាំង និងកាត់បន្ថយសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងផ្តល់អាទិភាពដល់ការរួបរួមរបស់ប្រជាពលរដ្ឋទាំងមូល ដឹកនាំប្រទេសឆ្លងកាត់វិបត្តិនានា ដើម្បីសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។

លោកប្រធានាធិបតី Yoon ក៏បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព ប៉ុន្តែបានអះអាងថា មិនស្វែងរកសន្តិភាពដោយគ្រាន់តែជៀសវាងសង្គ្រាមនោះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវមានសន្តិភាពរឹងមាំជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាព។

គួរកត់សម្គាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីបានស្នើឱ្យស្តារសេដ្ឋកិច្ចកូរ៉េខាងជើងឡើងវិញជាមួយនឹង “ផែនការដ៏ក្លាហាន” មួយ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវភាពរបស់ប្រជាជនកូរ៉េខាងជើង ប្រសិន បើប្រទេសនេះអនុវត្តន៍ជំហាននីមួយៗ ក្នុងការលុបបំបាត់នុយក្លេអ៊ែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ