កូរ៉េខាងត្បូង រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងករណីរត់ជាន់គ្នានៅរដ្ឋធានីសេអ៊ូល
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣១ ខែតុលា ទីតាំងមួយសម្រាប់គោរពវិញ្ញាក្ខន្ធបណ្តោះអាសន្នជនរងគ្រោះ ត្រូវបានបើកនៅជិតកន្លែងកើតសោកនាដកម្មដ៏ធ្ងន់ធ្ងរនៅសង្កាត់ Itaewon រដ្ឋធានីសេអ៊ូល(កូរ៉េខាងត្បូង) និងទីតាំងមួយទៀតនៅក្បែរអភិបាលក្រុង ដើម្បីឱ្យប្រជាជនមកគោរពវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងករណីរត់ជាន់គ្នាកាលពីយប់ថ្ងៃទី ២៩ ខែតុលា។
ប្រជាជនទីក្រុងសេអ៊ូលជាច្រើន បានមកដាក់ផ្កានៅច្រកចេញលេខ ២ នៃស្ថានីយ៍រថភ្លើងក្រោមដី Itaewon។ (រូបថត៖ Yonhap/TTXVN) |
រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេច រៀបចំពីធីកាន់ទុក្ខជាតិ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។ ចាប់ពីរសៀលថ្ងៃទី ៣០ ខែតុលា ប្រជាជនទីក្រុងសេអ៊ូលជាច្រើន បានមកដាក់ផ្កានៅច្រកចេញលេខ ២ នៃស្ថានីយ៍រថភ្លើងក្រោមដី Itaewon។ កម្លាំងមានសមត្ថកិច្ចនៅតែបន្តដោះស្រាយផលវិបាក។
សោកនាដកម្មរត់ជាន់គ្នាបានកើតឡើងនាយប់ថ្ងៃទី ២៩ ខែតុលា នៅពេលដែលមនុស្សប្រមាណ ១០០.០០០ នាក់បានហូរចូលទៅតាមដងផ្លូវនានានៅតំបន់ Itaewon ដើម្បីចូលរួមពិធីបុណ្យហាលឡូវីន។ គិតត្រឹមយប់ថ្ងៃទី ៣០ ខែតុលា បរិមាណជនរងគ្រោះដែលបានស្លាប់ កើនឡើងរហូតដល់ ១៥៤នាក់ ហើយមានមនុស្សចំនួន ១៣៣ នាក់រងរបួសផងដែរ៕