កូរ៉េខាងត្បូង៖ សាលសរៀនចំនួនជាង ២ រយបិទទ្វារដោយមេរោគ MERS


កូរ៉េខាងត្បូង៖ សាលសរៀនចំនួនជាង ២ រយបិទទ្វារដោយមេរោគ MERS - ảnh 1
កូរ៉េខាងត្បូង៖ សាលសរៀនចំនួនជាង ២ រយបិទទ្វាដោយមេរោគ MERS (Image: VNA)

(VOVworld) – នាថ្ងៃទី ៣ មិថុនា រដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង លោក Hwang
Woo-yea បានឲ្យដឹងថា៖ សាលារៀនចំនួន​ ២០៩ នៅប្រទេសនេះបានបិទទ្វារ
ដោយការ ព្រួយបារម្ភរីករាលដាលមេរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ  (MERS)។
នេះគឺជាវិធានការ បង្ការប្រឆាំងនឹងមេរោគ MERS ដែលត្រូវបានអនុវត្តន៍បន្ទាប់
ពីកូរ៉េខាងត្បូងរកឃើញ ករណីចំនួន ២ ត្រូវល្លាប់ដោយមេរោគគ្រុនផ្តាសាយដ៏
គ្រោះថ្នាក់នេះ។ រហូតមកដល់​ពេល​នេះ ចំនួនអ្នកជំងឺឆ្លងមេរោគ MERS បាន
កើនឡើង ៣០ នាក់ នៅកូរ៉េខាងត្បូង។ ចំពោះ មុខស្ថានភាពនេះ ខុទ្ទកាល័យ
ប្រធានាធិបតីកូរ៉េខាងត្បូងបានជូនដំណឺងថា៖ លោកស្រីប្រធានាធិបតី Park
Geun-hye ៖ នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់នាចុងថ្ងៃ ៣ មិថុនា សំដៅពិភាក្សាអំពី វិធានការបង្ការប្រឆាំងនឹងអាសន្នរោគនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ