កូរ៉េខាងត្បូង - អាមេរិកប្រកាសផែនការធ្វើសមយុទ្ធយោធារួម
(VOVWORLD) - ការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងភាគច្រើនគ្រោងនឹងធ្វើឡើងត្រាប់តាមលើកុំព្យូទ័រ ហើយភាគីទាំងពីរនឹងបង្ហាញវីដេអូឃ្លីប និងឯកសារពាក់ព័ន្ធ។
ទាហានអាមេរិកនិងកូរ៉េខាងត្បូងបានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាមួយនៅ Pohang (កូរ៉េខាងត្បូង) (រូបថត៖ AFP / TTXVN) |
រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Jeong Kyeong-doo និងសមភាគីអាមេរិកលោក Mark Esper បានសម្រេចចិត្តនឹងធ្វើសមយុទ្ធរួមនៅពាក់កណ្តាលខែសីហាខាងមុខនេះ ក្នុងទ្រង់ ទ្រាយតូចជាងបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុនៗនោះ។ ការធ្វើសមយុទ្ធនេះភាគច្រើនធ្វើឡើងត្រាប់តាមលើកុំព្យូ ទ័រ ហើយភាគីទាំងពីរនឹងបង្ហាញវីដេអូឃ្លីប និងឯកសារពាក់ព័ន្ធ។
ភាគីទាំងពីរគ្រោងនឹងកែតម្រូវពេលវេលាធ្វើសមយុទ្ធ បន្ទាប់ពីថ្ងៃបុណ្យឯករាជ្យជាតិកូរ៉េខាងត្បូង (ថ្ងៃ១៥ ខែសីហា) ហើយគោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីពិនិត្យបញ្ជាក់លើវិស័យសំខាន់ៗស្តីពីសមត្ថភាពប្រយុទ្ធក្នុងសម័យសង្គ្រាមយ៉ាងទូលំទូលាយរបស់មេបញ្ជាការដ្ឋានកងទ័ពចំរុះនាពេលអនាគត ព្រមទាំងត្រៀមរៀបចំការផ្ទេរសិទ្ធិបញ្ជាក្នុងគ្រាសង្គ្រាមផងដែរ៕