កូរ៉េខាងត្បូងគឺអ្នកនាំចូលជលផលធំទី ៤ របស់វៀតណាម
តាមសម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) ពីដើមឆ្នាំដល់មក
ឲ្យដឹងថា៖ តំលៃប្រាក់នាំចេញជលផលទៅទីផ្សារកូរ៉េខាងត្បូងទទួលបាន ៣០០ លាន
ដូល្លាអាមេរិក កើន ១៣.៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ នាបច្ចុប្បន្ន កូរ៉េខាងត្បូងគឺអ្នកនាំចូលជលផលធំទី ៤ របស់វៀតណាម។ តាមការវាយតំលៃរបស់
អ្នកជំនាញការផ្នែកជលផលនានាឲ្យដឹងថា៖ ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម–កូរ៉េ ខាងត្បូងពីមួយថ្ងៃទៅមួយថ្ងៃអភិវឌ្ឍន៍។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបង្កើនជំនួយ ឧបត្ថម្ភខាងហិរញ្ញវត្ថុនិងព័ត៌មានឲ្យរាល់អង្គភាពអាជីវកម្មជលផលវៀតណាម។ ក្រៅ
ពីនោះ ដោយកិច្ចសន្យាបើកទ្វាទីផ្សរតាមកិច្ចព្រមព្រៀង AKFTA ដូច្នោះ ឱកាស បើកទូលាយទីផ្សារនាំចេញជលផលរបស់វៀតណាមទៅប្រទេសនេះគឺជាច្រើន
ណាស់។ អង្គភាពអាជី វកម្មនានាត្រូវស្វែងយល់ច្បាស់លស់នូវតម្រូវការរបស់ទីផ្សារ
ពិសេសគឺ លើកកំពស់ គុណភាពផលិតផល ដើម្បីបង្កើនភាពប្រគួតប្រជែង៕