កូរ៉េខាងត្បូងចង់ឲ្យអាមេរិកដាក់ពង្រាយបន្ថែមនូវអាវុធយុទ្ធសាស្ត្រនៅប្រទេសនេះ

(VOVWORLD) - ទីភ្នាក់ងារសរព័ត៌មាន Yonhap នាថ្ងៃទី២៩ តុលា បានដកស្រង់ប្រភព ព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យដឹងថា សេអ៊ូលបានលើកសំណើ ចង់ជួស ជុលអាវុធយុទ្ធសាស្ត្ររបស់អាមេរិកដែលនឹងត្រូវបានដាក់ពង្រាយនៅប្រទេសនេះតាមយន្តការប្ដូរវែន។
កូរ៉េខាងត្បូងចង់ឲ្យអាមេរិកដាក់ពង្រាយបន្ថែមនូវអាវុធយុទ្ធសាស្ត្រនៅប្រទេសនេះ - ảnh 1 ទាហានអាមេរិកនិងកូរ៉េខាងត្បុង (រូបថត៖ The Independent)


សំណើ ពោលខាងលើត្រូវបានធ្វើឡើងក្នុងកិច្ចសន្ទនា ជាន់ខ្ពស់រវាងមជ្ឈដ្ឋានមន្ត្រីការពារជាតិនៃប្រទេសទាំង២ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងសេអ៊ូលនាថ្ងៃទី២៨ តុលា។ ប្រទេសទាំង២នាបច្ចុប្បន្ន កំពុង ពិភាក្សាអំពីការដែលអាមេរិកដាក់ពង្រាយអាវុធយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូង សំដៅទប់ទល់នឹងការគំរាមកំហែងកាន់តែកើនឡើងពីកម្មវិធីនុយក្លេអ៊ែរនិង កាំជ្រួចរបស់កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ