កូរ៉េខាងត្បូងចាត់​ទុកថា កូរ៉េខាងជើងកំពុងរៀបចំការ​បាញ់មីស៊ីលថ្មី

(VOVWORLD) - នៅថ្ងៃទី ២៩ ខែសីហា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-sup បានឲ្យដឹងថា កូរ៉េខាងជើងហាក់ដូចជាកំពុងបន្តរៀបចំសម្រាប់ការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ឬមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី (SRBM) ប្រភេទថ្មី និងបានត្រៀមខ្លួនជាស្រេចសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនទាន់មានសញ្ញា "ជាក់ស្តែង" ណាមួយដែលបង្ហាញថាការធ្វើតេស្តមីស៊ីលនឹងប្រព្រឹត្តិទៅនោះទេ។
កូរ៉េខាងត្បូងចាត់​ទុកថា កូរ៉េខាងជើងកំពុងរៀបចំការ​បាញ់មីស៊ីលថ្មី - ảnh 1ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅខេត្ត Pyongan ខាងជើង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (រូបថត៖  AFP/TTXVN)

ការអត្ថាធិប្បាយខាងលើត្រូវបាននាំចេញ ក្នុងបរិបទដែលមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា Ulchi Freedom Shield (UFS) ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាការហាត់សមឈ្លានពាន។

យោងតាមរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងនុយក្លេអ៊ែរនៅផ្លូវរូងក្រោមដីលេខ ៣ នៃកន្លែងសាកល្បង Punggye-ri ប៉ុន្តែមិនទាន់មានសញ្ញាមិនធម្មតាណាមួយដែលសរឲ្យឃើញថា ការសាកល្បងនឹងប្រព្រឹត្តិទៅនោះទេ។ ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួននៅផ្លូវរូងក្រោមដីលេខ១  កាលពីឆ្នាំ ២០០៦ ខណៈដែលផ្លូវរូងក្រោមដី ២ ត្រូវបានប្រើសម្រាប់ការសាកល្បងនុយក្លេអ៊ែរក្រោមដីចំនួន ៥ បន្ទាប់ទៀត៕

heo.

ប្រតិកម្មទៅវិញ

ផ្សេងៗ