កូរ៉េខាងត្បូងចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញនៅតាមបណ្តោយព្រំដែនអន្តរកូរ៉េ
(VOVWORLD) - ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃទី ៤ ខែមិថុនា បានប្រកាសថាប្រទេសនេះបានបន្តប្រតិបត្តិការយោធាទាំងអស់នៅតាមបណ្តោយព្រំដែនជាប់ ស.ប.ប.កូរ៉េ និងកោះព្រំដែនភាគពាយ័ព្យរបស់កូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជាង ៥ឆ្នាំ។
មុននោះ កាលពីថ្ងៃទី ៤ ខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-Yeol បានសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយអន្តរកូរ៉េ (CMA)ទាំងស្រុង រហូតដល់ពេលដែលការជឿទុកចិត្តរវាងកូរ៉េខាងត្បូង និងស.ប.ប.កូរ៉េត្រូវបានស្តារឡើងវិញ។ សេចក្តីសម្រេចចិត្តនេះត្រូវបានធ្វើឡើងសំដៅឆ្លើយតបទៅនឹងការប្រលេងប៉េងប៉ោងផ្ទុកក្រដាសសំណល់របស់ស.ប.ប.គូរ៉េ ចូលទៅក្នុងដែនដីកូរ៉េខាងត្បូង និងធ្វើឲ្យរំជួលសញ្ញា GPS របស់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
ប៉េងប៉ោងផ្ទុកកាកសំណល់ពីស.ប.ប.កូរ៉េ នៅលើវាលស្រែមួយក្នុងស្រុក Cheorwon ខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែឧសភា។ រូបថត៖ រ៉យទ័រ |
កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយអន្តរកូរ៉េត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨។ យោងតាមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូង និងស.ប.ប.កូរ៉េ បានយល់ព្រម "បញ្ឈប់រាល់សកម្មភាពអរិភាពប្រឆាំងនឹងគ្នាទៅវិញទៅមក"។ ប្រទេសទាំងពីរបានបង្កើតតំបន់ទ្រណប់នៅលើដីគោក និងសមុទ្រ ជាកន្លែងដែលការធ្វើសមយុទ្ធកាំភ្លើងធំ សមយុទ្ធកងវរសេនាធំ និងសមយុទ្ធកងទ័ពជើងទឹកត្រូវបានហាមឃាត់។ កិច្ចព្រមព្រៀងនេះក៏កំណត់តំបន់ហាមឃាត់ការហោះហើរនៅជិតព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីការពារហានិភ័យនៃការប៉ះទង្គិចគ្នាតាមផ្លូវអាកាស៕