កូរ៉េខាងត្បូងច្រានចោលព័ត៌មានថា៖អាមេរិកកាត់បន្ថយកងទ័ពឈរជើងនៅកូរ៉េខាងត្បូង
(VOVWORLD) -ក្នុងសេចក្ដីប្រកាសមួយ លោក Yoon Young-chan បានលើកច្បាស់ថា៖ "រដ្ឋមន្រ្តីសំខាន់ៗមួយរូបរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននាំចេញព័ត៌មានពោលខាងលើ (ចុះផ្សាយនៅលើ កាសែត New York Times) គឺមិនត្រឹមត្រូវទាំងស្រុង"។
កូរ៉េខាងត្បូងច្រានចោលព័ត៌មានថា៖អាមេរិកកាត់បន្ថយកងទ័ពឈរជើងនៅកូរ៉េខាងត្បូង |
នាថ្ងៃទី ៤ ឧសភាអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង និងជាលេខាធិការទទួលបន្ទុកសារព័ត៌មាន លោក Yoon Young-chan បានអះអាងថា៖ អាមេរិកមិនពិចារណាអំពីការកាត់បន្ថយចំនួនទ័ពចំណុះកងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង (USFK) ដូចព័ត៌មានដែលកាសែត New York Times ចុះផ្សាយឡើយ។
ក្នុងសេចក្ដីប្រកាសមួយ លោក Yoon Young-chan បានលើកច្បាស់ថា៖ "រដ្ឋមន្រ្តីសំខាន់ៗមួយរូបរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបាននាំចេញព័ត៌មានពោលខាងលើ (ចុះផ្សាយនៅលើ កាសែត New York Times) គឺមិនត្រឹមត្រូវទាំងស្រុង"។
ទន្ទឹមនឹងនេះ វិមានបញ្ចកោណបានបដិសេធអំពីការទទួលស្គាល់ព័ត៌មានដែលបានចុះផ្សាយនៅលើ កាសែត New York Times ប៉ុន្តែអះអាងថា៖អាមេរិកបន្តរក្សាវត្តមានយោធានៅលើឧបទ្វីបកូរ៉េ "ជាមួយបេសកកម្ម និងទស្សនៈមិនផ្លាស់ប្តូរឡើយ" ៕