កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមទុន ODA ចំនួន ១ ពាន់ ៥០០លានដុល្លារ អាមេរិក

(VOVWORLD) -នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung រួមជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រាប់កញ្ចប់ឥណទានរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េខាងត្បូង (EDCF) ដំណាក់កាល ២០១៦ - ២០២០។
កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមទុន ODA ចំនួន ១ ពាន់ ៥០០លានដុល្លារ អាមេរិក - ảnh 1កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមទុន ODA ចំនួន ១ ពាន់ ៥០០លានដុល្លារ អាមេរិក 

នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung រួមជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Lee Hyuk បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រាប់កញ្ចប់ឥណទានរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េខាងត្បូង (EDCF) ដំណាក់កាល ២០១៦ - ២០២០។

តាមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលវៀតណាមកញ្ចប់ឥណទាន ODA ដែលមានតម្លៃ ១ ពាន់ ៥ សែនលានដុល្លារអាមេរិក។ កញ្ចប់ឥណទាននេះនឹងបានប្រើប្រាស់ដើម្បីជួយឧបត្ថម្ភសម្រាប់គម្រោងការណ៍ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរជ្រើសរើស។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Chi Dung បានអះអាងថា៖

“បណ្ដាគម្រោងការណ៍ឧបត្ថម្ភដោយកូរ៉េខាងត្បូងគឺមានប្រសិទ្ធភាពខ្ពស់ រួមចំណែកយ៉ាងជាក់ស្ដែងក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ហើយកាត់បន្ថយភាពក្រីក្ររបស់វៀតណាម។ ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់កញ្ចប់ឥណទានដំណាក់កាល ២០១៦ - ២០២០នេះ និងបង្កើតឡើងក្របខ័ណ្ឌគតិយុត្ត ដើម្បីភាគីកូរ៉េខាងត្បូងផ្គត់ផ្គង់កញ្ចប់ទុនកម្ចី ODA ឲ្យវៀតណាម ហើយភាគីវៀតណាមទទួលទុនកម្ចី ODA ពីកូរ៉េខាងត្បូង ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរដំណើរការជ្រើសរើស និងអនុវត្ត រាល់ គម្រោងការណ៍ ប្រើប្រាស់ទុន EDCF ក្នុងដំណាក់កាល ២០១៦ - ២០២០”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ