កូរ៉េខាងត្បូងជ្រើសរើសទីក្រុងសេអ៊ូលសុំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ ២០៣២
(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ ទីក្រុងសេអ៊ូលត្រូវបានជ្រើសរើសជាទីក្រុងតំណាងឲ្យប្រទេសកូរ៉េខាងត្បូង រួមជាមួយ ស.ប.ប កូរ៉េ ក្នុងការរត់ប្រណាំងដណ្តើមសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣២។
កូរ៉េខាងត្បូងជ្រើសរើសទីក្រុងសេអ៊ូលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣២ |
គណៈកម្មាធិការកីឡានិងអូឡាំពិកកូរ៉េខាងត្បូង (KSOC) បានលើកច្បាស់ នៅសម័យបោះឆ្នោតដែលរៀបចំឡើងនៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិនៅ Jincheon ភាគខាងជើងខេត្ត ChungCheong នោះ ទីក្រុងសេអ៊ូលត្រូវបានជ្រើសរើសជំនួសឲ្យទីក្រុង Busan ដែលជាទីក្រុងចូលរួមការចុះឈ្មោះធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំរដូវក្តៅឆ្នាំ ២០៣២។ នាពេលបច្ចុប្បន្ន ស.ប.ប កូរ៉េ មិនទាន់ប្រកាសទីក្រុងជាបេក្ខភាពនៃប្រទេសនេះនៅឡើយ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាងមានលទ្ធភាពជាច្រើននឹងត្រូវបានគេជ្រើសរើសដោយសារមានគុណសម្បត្តិខាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េទាំងពីរគ្រោងនឹងរួមសហការគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣២ ដូចជាការដែលបានឯកភាពគ្នានៅក្នុងកិច្ចចរចាអន្តរកូរ៉េកាលពីឆ្នាំមុន។ ស.ប.ប កូរ៉េ និងកូរ៉េខាងត្បូង នឹងដាក់ពាក្យស្នើរជូនគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី ១៥ ខែកុម្ភៈខាងមុខ៕