កូរ៉េខាងត្បូង​ដក​ឈ្មោះវៀតណាម​ចេញពី​បញ្ជីរាយនាមបណ្ដា​ប្រទេស​ ដែល​បង្កើន​​ការ​ពិនិត្យជំងឺរាតត្បាត

(VOVWORLD) - ទីភ្នាក់ងារគ្រប់គ្រង និងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូរ៉េខាងត្បូង (KDCA) បានដកឈ្មោះវៀតណាមចេញពីបញ្ជីរាយនាមប្រទេសដែលបង្កើនការពិនិត្យជំងឺរាតត្បាត។
កូរ៉េខាងត្បូង​ដក​ឈ្មោះវៀតណាម​ចេញពី​បញ្ជីរាយនាមបណ្ដា​ប្រទេស​ ដែល​បង្កើន​​ការ​ពិនិត្យជំងឺរាតត្បាត - ảnh 1ពលករវៀតណាមចូលព្រលានយន្តហោះ Incheon (កូរ៉េខាងត្បូង) (រូបថត៖ VNA)

សេចក្តីប្រកាសរបស់ KDCA បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី ៨៨ កាលពីថ្ងៃទី ៣១ មិនា សមាជិកអន្តរផ្នែកបានពិភាក្សា និងវាយតម្លៃលើស្ថានភាពជំងឺរាតត្បាត។ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងទូលំទូលាយលើការវិភាគហានិភ័យតាមប្រទេស និងចំនួនករណីឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញនៅពេលឆ្លងចូលប្រទេសមក KDCA បានសម្រេចចិត្តដកប្រទេសចំនួន ៣ រួមមានវៀតណាម មីយ៉ាន់ម៉ា និងអ៊ុយក្រែន ចេញពីបញ្ជីរាយនាមបណ្ដាប្រទេស ដែលបង្កើនការពិនិត្យជំងឺរាតត្បាត។

មុននោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់បញ្ជូលវៀតណាមទៅក្នុងក្រុមប្រទេស ដែលបង្កើនការពិនិត្យជំងឺរាតត្បាត។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃទី ១ ខែមេសា ប្រជាជនទាំងអស់ មកពីប្រទេសវៀតណាម ឆ្លងចូលកូរ៉េខាងត្បូងត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ ទាំងមនុស្សដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ