|
នាវាយាមល្បាតកូរ៉េខាងត្បូង (រូបថត៖AFP) |
(VOVworld) - កូរ៉េខាងត្បូងនាថ្ងៃទី១០ មិថុនា បានចាប់ផ្ដើមយុទ្ធនាការយាមល្បាត
បណ្ដេញនាវានេសាទរបស់ចិនដែលធ្វើសកម្មភាពដោយខុសច្បាប់នៅតំបន់សមុទ្រ
រវាងកូរ៉េទាំងពីរភាគ។មន្ត្រីមួយរូបនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា
បើទោះបីជារដ្ឋាភិបាលប្រទេសនេះបានអនុវត្តន៍ការខំប្រឹងប្រែងខាងការទូតជា
ច្រើនក្ដី ប៉ុន្តែនាវានេសាទរបស់ចិននៅធ្វើសកម្មភាពដោយខុសច្បាប់នៅទីនេះ
បង្ខំឲ្យមជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងត្រូវអនុវត្តន៍វិធានការពោលខាង លើ៕