កូរ៉េខាងត្បូងដាស់តឿន ស.ប.ប.ក លុបបំបាត់ នុយក្លេអ៊ែរដោយផ្អែកលើការជឿទុកចិត្ត
(VOVWORLD) -ស.ប.ប.ក ចាំបាច់ត្រូវបង្ហាញនូការសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយថែមទាំងបង្កើតយន្តការសន្តិភាពមួយទៅកាន់សហគមន៍អន្តរជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ vnanet.vn) |
ក្នុងកិច្ចខិតខំប្រឹងប្រែង សំដៅពន្លឿនសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដែលកំពុងជាប់គាំងនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវ ស.ប.ប.ក លុបបំបាត់នុយគ្លេរអ៊ែឲ្យបានយូរអង្វែង។
នាថ្ងៃទី ១៤ ខែមិថុនា អញ្ជើញថ្លែងទៅកាន់រដ្ឋសភាស៊ុយអែត នៅរដ្ឋធានី Stockholm លោកប្រធានាធិបតី Moon Jae-in បានដាស់តឿន ទីក្រុងព្រុងយ៉ាងបន្តសន្ទនាទាំងខាងទ្វេភាគី និងពហុភាគី។ ស.ប.ប.ក ចាំបាច់ត្រូវបង្ហាញនូការសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយថែមទាំងបង្កើតយន្តការសន្តិភាពមួយទៅកាន់សហគមន៍អន្តរជាតិ។
លោក ប្រធានាធិបតី Moon Jae-in ក៏បានធានាថាប្រសិនបើទីក្រុងព្យុងយ៉ាងបង្ហាញនូវការខិតខំប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែដោយស្មោះត្រង់នោះ រាល់បទដាក់ទណ្ឌកម្មទៅលើស.ប.ប.ក នឹងត្រូវលុបចោលភ្លាមមួយរំពេចដែរ៕