កូរ៉េខាងត្បូងដាស់តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឆាប់វិលត្រឡប់មកតុចរចារវិញ
(VOV WORLD) /  
|
រូបថត thongtanxa.vn |
Vovworld-វិទ្យុ KBS របស់កូរ៉េខាងត្បូងបានជូនដំណឹងឲ្យដឹងថា៖នាថ្ងៃទី២១
ឧសភាក្រសួងបង្រួបបង្រួមនៃប្រទេសនេះបានអំពាវនាវឲ្យ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឆាប់វិលត្រឡប់មកតុចរចារវិញព្រមទាំង
ស្នើឲ្តរៀបចំកិច្ចប្រជុំថ្នាក់ឯកទេសទៀតផង។សេចក្តីប្រកាសពោលខាងលើ
ត្រូវបាននាំចេញក្នុងពេលដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េបាញ់បង្ហោះគាំជ្រួចផ្លោងរយះខ្លីចំនួន៦លើកកាលពីថ្ងៃទី១៨ដល់ទី២០
ឧសភាកន្លងទៅ។
ក្នុងពេលនោះតាមវិទ្យុសំលេងរុស្ស៊ីថា៖ស្តីពីស្ថានភាពលើឧបទ្វីបកូរ៉េរដ្ឋមន្រ្តី
ការបរទេសរុស្ស៊ីលោក Sergei Lavrov ចាត់ទុកថា៖មិនចាំបាច់ចាត់ទុកការ
បាញ់បង្ហោះគាំជ្រួចផ្លោងនៃ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
នាប៉ុន្មានថ្ងៃកន្លងទៅគឺរំលោភលើសេចក្តីសំរេចចិត្តអង្គការសហប្រជាជាតិ។នាថ្ងៃដ៍ដែលប្រភពពត៏មាននានារបស់ជប៉ុនបានអោយដឹងថា៖ប្រទេសនេះ
កំពុងពិនិត្យមើលការចាប់ផ្តើមឡើងវិញការជួបចរចារជាមួយ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលត្រូវផ្អាកកាលពីខែវិច្ឆិកាឆនាំ២០១២មក៕
-VOV WORLD