កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៣ មិនា ពីវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន ញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋកូរ៉េខាងត្បូងលោក Yoon Suk-yeol។ 
កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Yoon Suk-yeol ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី ២០ នៃសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ មក។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញលោកប្រធានាធិបតី Yoon Suk-yeol មកបំពេញទស្សនកិច្ចនៅវៀតណាម។

រីឯខ្លួនវិញ ប្រធានាធិបតីជាប់ឆ្នោត លោក Yoon Suk-yeol បានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោកនឹងបន្តជំរុញធុរកិច្ចកូរ៉េខាងត្បូងមកបណ្តាក់ទុននិងពង្រីកទំហំវិនិយោគនៅវៀតណាមនាពេលខាងមុខ ព្រមទាំងបានឲ្យដឹងថា កូរ៉េខាងត្បូងនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ពលរដ្ឋវៀតណាមក្នុងការចូលទៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងបង្កើនការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។ លោក Yoon Suk-yeol បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន និងការរួមចំណែករបស់វៀត ណាមចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅឧបទ្វីបកូរ៉េ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត; ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការអនុវត្តសកម្មភាពនានាក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូង (១៩៩២-២០២២) ដែលក្នុងនោះ ឆ្ពោះទៅការដំឡើងទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"; សម្របសម្រួលក្នុងការអនុវត្តវិធានការដើម្បីបង្ហើយគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០; បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងបញ្ហាតំបន់និងអន្តរជាតិ; សម្របសម្រួលនិងគាំទ្រវៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងសម្រាប់អាណត្តិ ២០២១-២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ