កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមការពារបរិស្ថាននិងគ្រប់ គ្រងធនធានធម្មជាតិ

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែធ្នូ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាន ប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានវៀតណាម-កូរ៉េខាងត្បូងលើកទី១៤ សំដៅបូក សរុបលទ្ធផលសហប្រតិបតិ្តការរវាងក្រសួងទាំងពីរក្នុងរយៈពេលកន្លងទៅ ព្រម ទាំងផ្លាស់ប្ដូរអំពីសកម្មភាពសហប្រតិបតិ្តការជាក់ស្ដែងក្នុងឆ្នាំ២០១៩ផងដែរ។ 

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានកូរ៉េ ខាងត្បូង ក្នុងកិច្ចសហប្រតិបតិ្តការនិងការជួយឧបត្ថម្ភយ៉ាងសកម្មសម្រាប់វៀត ណាម ដើម្បីអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងលើកកំពស់សមត្ថភាពការពារ បរិស្ថាន គ្រប់គ្រងធនធានទឹកនិងព្យាករណ៍ឧតុនិយម តាមរយៈកម្មវិធីបណ្ដុះ បណ្ដាល ផ្លាស់ប្ដូរអ្នកជំនាញ គម្រោងការណ៍ឧបត្ថម្ភការស្រាវជ្រាវអភិវឌ្ឍ និង ការផ្ទេរប្រគល់បច្ចេកវិទ្យាផងដែរ។

        ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីបរិស្ថានកូរ៉េខាងត្បូងលោក Cho Myung Rae បានអោយដឹងថា កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការ លើកកំពស់សមត្ថភាពការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាជួយវៀតណាមកសាងច្បាប់និងបទបញ្ញាត្តិស្ដីពីបរិស្ថាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ