កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ MERS ច្មីចំនួន ៣ នាក់ទៀត

កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ MERS ច្មីចំនួន ៣ នាក់ទៀត  - ảnh 1
កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ MERS ច្មីចំនួន ៣ នាក់ទៀត (Image: zing.news.vn)


(VOVworld) – នាថ្ងៃទី ២១ មិថុនា កូរ៉េខាងត្បូងបានទទួលស្គាល់ករណីផ្លង មេរោគគ្រុនផ្តាផ្សាយមជ្ឈឹមបូព៌ារ (MERS) ចំនួន ៣ នាក់ទៀតដែលបង្កើនអ្នក
ជំងឺ ដោយមេរោគគ្រោះថ្នាក់នេះឡើងដល់ ១៦៩ នាក់ក្នុងទូទាំងប្រទេស។
ប៉ុន្តែ គ្មាន ករណីណាមួយត្រូវស្លាប់ថែមទៀតឡើយ។ ក្រសួងសុខាភិបាល
កូរ៉េខាងត្បូងបាន ឲ្យដឹងថា៖ បណ្ដាករណីឆ្លងថ្មីនេះសុទ្ធតែត្រូវបានសង្ស័យ
ឆ្លងមេរោគ MERS ក្នុងពេលទាក់ទងជាមួយអ្នកជំងឺដោយ MERS ក្នុងនោះ
មានគ្រួពេទ្យចំណុះ មណ្ឌលសុខាភិបាល Samsung នៅរដ្ឋធានី Seoul ។
នាបច្ចុប្បន្ន អ្នកជំងឺឆ្លង MERS នៅប្រទេសនេះកំពុងមាននិន្នាការថយចុះ
ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងប្រមូលផ្តុំរាល់ប្រភពធនធានមនុស្ស
ក៏ដូចជាអនុវត្តរាល់វិធានការដើម្បីលុបចោលអាសន្នរោគគ្រោះថ្នាក់នេះ។
ក្នុងពេលនោះ នាថ្ងៃទី ២០ មិថុនា ក្រសួង សុខាភិបាលថៃបានឲ្យដឹងថា៖ គេកំពុងតាមដានមនុស្សដែលអាចឆ្លងមេរោគ MERS ចំនួន ១៧៥ នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Rajata Rajatananvin បានឲ្យដងឹថា៖ លទ្ធភាពរីករាលដាលអាសន្នរោគ MERS នៅថៃដូចនៅកូរ៉េខាងត្បូងគឺ
ទាបណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ