កូរ៉េខាងត្បូងនិងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ


កូរ៉េខាងត្បូងនិងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
កូរ៉េខាងត្បូងនិងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ (Image: VNA)

(VOVworld) -  នាថ្ងៃទី ៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Chang Wanquan ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅប្រទេសនេះ បានសន្យាជំរុញទំនាក់ទំនងទ្វេភាគី។ លោកស្រី​ Park
Geun Hye បានអះអាងថា៖ Seoul និងប៉េកាំងកំពុងពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាព
និងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ លោកស្រី​ Park Geun Hye បានឲ្យដឹងថែមទៀត
ថា៖  Seoul ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំ នងកូរ៉េខាងត្បូង-ចិនសំដៅរក្សាស្ថិរភាព
និងសន្តិភាពលើឧបទ្វីបកូរ៉េតាមរយៈការអនុវត្តការផ្តើមគំនិតសហប្រតិបត្តិការនិង
សន្តិភាពអាស៊ីបូព៌ារ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួង ការពារជាតិចិន លោក Chang
Wanquan បានសង្កត់ធ្ងន់ថា៖ ប៉េកាំងព្រួយបារម្មណ៍ អំពីស្ថានភាពលើឧបទ្វីបកូរ៉េ ហើយមានគោលបំណងថា៖ ភាគីទាក់ទិននានានឹងផ្លាស់ប្តូរយ៉ាងសកម្មជាមួយ
គ្នានិងចាប់ផ្តើមការចរចារ ៦ ភាគីស្តីអំពីបញ្ហានុយក្លេអ៊ែររបស់ព្យុងយាងយ៉ាង
ឆាប់ៗ។ នាថ្ងៃដដែល​ លោក​ Chang Wanquan បានជួបសន្ទនាជាមួយសមភាគី
កូរ៉េខាងត្បូង លោក Han Min Koo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ