កូរ៉េខាងត្បូងនិងជប៉ុនបានប្រកាសទិន្នន័យទាក់ទងនឹងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ
(VOVWORLD) - អគ្គសេនាធិការកងទ័ពចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានបាញ់បង្ហោះវត្ថុហោះហើរមួយ ដែលគេជឿថាជា «មីស៊ីលបាលីស្ទិក» នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ។
ព័ត៌មានទូរទស្សន៍នៅទីក្រុងសេអ៊ូល ស្តីពីការបាញ់បង្ហោះមីស៊ីលរបស់ស.ប.បកូរ៉េ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN |
គ្រាប់មីស៊ីលនេះហោះបានចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ប្រសិនបើមានការបញ្ជាក់ នេះនឹងក្លាយជាការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប (ICBM) លើកទី៥បស់ស.ប.ប កូរ៉េ នៅឆ្នាំនេះ ហើយក៏ជាចំនួននៃការបាញ់បង្ហោះ ICBM ខ្ពស់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលមួយឆ្នាំផងដែរ។
ទន្ទឹមនឹងនោះ ក្រសួងការពារជាតិជប៉ុនជឿជាក់ថា មីស៊ីលបាលីស្ទិកដែលស.ប.ប កូរ៉េទើបតែបាញ់នោះ ទំនងជាមីស៊ីលរយៈចម្ងាយឆ្ងាយ។ មីស៊ីលនេះអាចធ្លាក់ចុះនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន។
ប៉ុន្មានម៉ោងមុនការបាញ់បង្ហោះនេះ ស.ប.បកូរ៉េក៏បានបាញ់មីស៊ីលរយៈចម្ងាយខ្លីពីទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង ១០ ៖ ៣៨នាទី យប់ថ្ងៃទី ១៧ ខែធ្នូ។ មីស៊ីលនេះហោះបានចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលតំបន់សមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ៕