កូរ៉េខាងត្បូងនិងជប៉ុនរំពឹងលើជំនួបកំពូលលើកទី២រវាងអាមេរិកនិងស.ប.ប កូរ៉េ

(VOVWORLD) - ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៩ ខែមករា បានស្វាគមន៍ផែនការ រៀបចំកិច្ចប្រជុំលើកទីពីររវាង ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន ដោយសម្តែងនូវក្តីសង្ឃឹមថា នេះនឹងក្លាយជារបត់ដ៏សំខាន់មួយសម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ។
កូរ៉េខាងត្បូងនិងជប៉ុនរំពឹងលើជំនួបកំពូលលើកទី២រវាងអាមេរិកនិងស.ប.ប កូរ៉េ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និង ថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន

សេចក្តីប្រកាសពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបានឲ្យដឹងថាលោក Donald Trump នឹងជួបថ្នាក់ដឹកនាំកូរ៉េខាងជើង នៅចុងខែកុម្ភៈឆ្នាំ២០១៩ នៅកន្លែងមួយដែលនឹងប្រកាសនាពេលក្រោយ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឲ្យដឹងថា កូរ៉េខាងត្បូងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តអាមេរិក ដើម្បីសម្រេចបាននូវគោលដៅនៃការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង»។ មន្ត្រីរូបនេះក៏បានអះអាងថាទីក្រុងសេអ៊ូលនឹងពង្រីកកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅ "ប្រកបដោយជោគជ័យ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ