កូរ៉េខាងត្បូងនឹងតបតវិញប្រសិនបើកូរ៉េខាងជើងបន្តមានទង្វើបង្ករឿងហេតុ

កូរ៉េខាងត្បូងនឹងតបតវិញប្រសិនបើកូរ៉េខាងជើងបន្តមានទង្វើបង្ករឿងហេតុ - ảnh 1
កូរ៉េខាងត្បូងនឹងតបតវិញប្រសិនបើកូរ៉េខាងជើងបន្តមានទង្វើបង្ករឿងហេតុ (VNA)


(VOVworld) – ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា៖ នាថ្ងៃទី ១៨ មេសា ប្រធានាធិបតីស្តីទីនិងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានព្រមានថា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងត្រូវ ប្រឈមមុខនឹង «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើ គេនៅបន្តមានទង្វើបង្ករឿងហេតុ។ ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Hwang បានប្រកាសថា៖ រដ្ឋាភិបាល កូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិមិនអាចទទួលយកទង្វើបង្ករឿងហេតុ របស់កូរ៉េខាងជើងបានឡើយ ដែលនឹងធ្វើឲ្យប្រទេសនេះត្រូវសងតំលៃថ្លៃ មួយ។ កូរ៉េខាងត្បូងបានសម្រេចបង្កើនសមត្ថភាពការពាររួមរបស់បណ្ដាកំលាំង ចម្រុះរវាងប្រទេសនេះនិងអាមេរិកបក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធថែមទៀតជាមួយចិនសំដៅអនុវត្ត «បណ្ដាបទដាក់ទណ្ឌកម្មរឹងមាំ» ក្នុងករណី ស.ប.ប.ក. ប្រព្រឹត្តទៅទង្វើបង្ករឿងហេតុ។ នាថ្ងៃទី ១៨ មេសា រដ្ឋាភិបាលកូរ៉េខាងត្បូងបានអំពាវនាវឲ្យជប៉ុនមិនធ្វើឲ្យកើនឡើងការព្រួយបារម្មអំពីស្ថានភាពសន្តិសុខទៀតឡើយទេ ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ