កូរ៉េខាងត្បូងនិងរុស្ស៊ីគាំទ្រកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយ ស.ប.ប.ក

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីរុស្ស៊ី លោក Vladimir Putin ចែករំលែកចំណេះដឹងរួមអំពីការបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយ ស.ប.ប.ក. សំដៅជំរុញសន្តិភាពលើឧបទ្វីបកូរ៉េ។ 
កូរ៉េខាងត្បូងនិងរុស្ស៊ីគាំទ្រកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយ ស.ប.ប.ក  - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-Un

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងសមភាគីរុស្ស៊ី លោក Vladimir Putin ចែករំលែកចំណេះដឹងរួមអំពីការបង្កើនកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយ ស.ប.ប.ក. សំដៅជំរុញសន្តិភាពលើឧបទ្វីបកូរ៉េ។ ក្នុងការចរចា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី ២៩ មេសា ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបានវាយតំលៃខ្ពស់ការគាំទ្ររបស់រុស្ស៊ីចំពោះជោគជ័យនៃសន្និសីទកំពូលអន្តរកូរ៉េថ្ងៃទី ២៧ មេសា ព្រមទាំង អំពាវនាវឲ្យប្រធានាធិ បតី Vladimir Putin បន្តគាំទ្រការខំប្រឹងប្រែងការទូតរបស់សេអ៊ូលចំពោះព្យុង យ៉ាង។ រីឯ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្វាគមន៍លទ្ធផលដែល ទទួលបាននៅសន្និសីទកំពូលអន្តរកូរ៉េ។ លោក Vladimir Putin បានសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃការដែលកូរ៉េខាងត្បូងនិងរុស្ស៊ីដំណើរការគំរោងការណ៍ សហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងជើងសំដៅធានានិងរឹតបង្តឹងសន្តិភាព រវាងប្រទេសកូរ៉េទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ