កូរ៉េខាងត្បូងនិងវៀតណាមសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស
(VOVWORLD) - នារសៀលថ្ងៃទី៤ វិច្ឆិកា លោក Nguyen Van Nen លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញបានទទួលជួបជាមួយប្រធានសភាកូរ៉េខាងត្បូងលោក Park Byeong Seug។
លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបជាមួយប្រធានសភាកូរ៉េខាងត្បូងលោក Park Byeong Seug។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោក Nguyen Van Nen បានឲ្យដឹងថា ក្នុងបរិបទ នៃវិបត្តិ Covid-19 តំបន់នានារបស់កូរ៉េខាងត្បូងនិងទីក្រុងហូជីមិញ នៅតែ តភ្ជាប់ ជួយឧបត្ថម្ភ និងចែករំលែកគ្នាទៅវិញទៅមកយ៉ាងល្អ។ រហូតមក ដល់ពេលនេះ កូរ៉េខាងត្បូងជាវិនិយោគិនធំទី៣នៅទីក្រុងហូជីមិញ ហើយ កំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៃទីក្រុង។ លោក Nguyen Van Nen មានបំណងថា កូរ៉េខាងត្បូងនឹងបន្តជួយឧបត្ថម្ភដល់ទីក្រុងហូជីមិញ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត សុខាភិបាល ទេសចរណ៍ ស្វ័យប្រវត្តិកម្ម និងភស្តុភាកម្ម។
កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍនៃទីក្រុងហូជីមិញ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Park Byeong Seug បានអះអាងថា នឹង បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងប្រទេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយទីក្រុង រួមចំណែកដល់ការជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត៕