កូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឯកភាពគ្នាដាក់ពាក្យសុំធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំអូឡាំពិករដូវក្តៅឆ្នាំ ២០៣២

(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកា កូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឯកភាពគ្នា ជូនដំណឹងដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អំពីគោលបំណងរបស់ភាគីទាំងពីរក្នុងការដាក់ពាក្យ សុំធ្វើជាម្ចាស់ផ្ទះអូឡាំពិកនៅរដូវក្តៅឆ្នាំ ២០៣០។ 

ភាគីទាំងពីរបានព្រមព្រៀងយ៉ាងដូច្នេះ នៅក្នុងកិច្ចពិភាក្សាមួយនៅតំបន់ព្រំដែន Kaesong នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ កូរ៉េខាងត្បូងនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក៏បានជូនដំណឹងថា ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងបង្កើត ក្រុមរួមគ្នាមួយនៅឯព្រឹត្តិការណ៍កីឡាបាល់បោះផ្នែកបុរសនៅឆ្នាំក្រោយ។ ។ ជំនួបពោលខាងលើមានការចូលរួមពីលោក Roh Tae-kang អនុរដ្ឋមន្រ្តីក្រសួងកីឡាកូរ៉ខាងត្បូង និងសមភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Won Kil-u រួមជាមួយមន្រ្តីដទៃទៀតនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅទីរួមស្រុក Kaesong នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ