កូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ បន្តជួបជុំគ្នាដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ក្នុងនោះមានលទ្ធភាពរួមគ្នាសហការប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី១០០ នៃចលនាឯករាជ្យ ថ្ងៃទី១ ខែមិនា ស្តីពីការតស៊ូប្រយុទ្ធប្រឆាំងនឹងការត្រួតត្រារបស់អាណានិគមនិយមជប៉ុន។
កូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ បន្តជួបជុំគ្នាដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chun Hae-sung

សារព័ត៌មាន Yonhap បានដកស្រង់សេចក្តីប្រកាសពីក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងថា កិច្ចប្រជុំខាងងលើនេះបានប្រព្រឹត្តទៅនៅពេញថ្ងៃទី ១៤ ខែកុម្ភៈនៅខុទ្ធទកាល័យទាក់ទងរួមរវាងប្រទេសកូរ៉េទាំងពីរនៅទីរួមខែត្តព្រំដែន Kaesong របស់ស.ប.ប កូរ៉េដោយមានការចូលរួមរបស់អនុរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Chun Hae-sung និងសមភាគី ស.ប.ប កូរ៉េ លោក Hwang Chung-song ។ សេចក្តីប្រកាសរបស់ក្រសួងនេះ បានឲ្យដឹងថា  ភាគីទាំងពីរគ្រោងនឹងពិភាក្សាគ្នាលើខ្លឹមសារជាច្រើន ក្នុងនោះមានបញ្ហាដែលធ្លាប់ពិភាក្សាគ្នាកាលពីពេលមុននោះ រួមមានលទ្ធភាពដែលប្រទេសកូរ៉េទាំងពីរ រួមគ្នាធ្វើសកម្មភាពដើម្បីគូសសញ្ញាពិធីរំលឹកខួបលើកទី ១០០ នៃចលនាឯករាជ្យថ្ងៃទី១ខែមិនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ