កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិករៀបចំការចរចាការពារជាតិប្រចាំឆ្នាំ
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងនេះ លោក Jeong Kyeong-doo និង សមភាគីអាមេរិក លោក Mark Esperបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខជាច្រើន ដែលមិនទាន់បានដោះស្រាយ។
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិករៀបចំការចរចាការពារជាតិប្រចាំឆ្នាំ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១៥ ខែវិច្ឆិកា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបានរៀបចំសន្និសីទពិគ្រោះយោបល់សន្តិសុខ (SCM) លើកទី ៥១ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ក្នុងបរិបទ ដែលសម្ព័ន្ធមិត្តទាំងពីរនេះ កំពុងប្រឈមនឹងបញ្ហាលំបាកដូចជា កិច្ចព្រមព្រៀងធានាព័ត៌មានយោធារួម (GSOMIA) ជិតផុតកំណត់រវាងទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ ក៏ដូចជាបណ្ដាការចរចាអំពីការចែករំលែកតម្លៃយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
តាមក្រសួងការពារជាតិកូរ៉េខាងត្បូងថា រដ្ឋមន្ត្រីក្រសួងនេះ លោក Jeong Kyeong-doo និង សមភាគីអាមេរិក លោក Mark Esperបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខជាច្រើន ដែលមិនទាន់បានដោះស្រាយ។ ខ្លឹមសារសំខាន់ៗនៃការចរចារួមមាន ស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងការផ្ទេរប្រគល់សិទ្ធិបញ្ជាប្រយុទ្ធសម័យសង្គ្រាម (OPCON) ពីទីក្រុងវ៉ាស៊ីនតោនទៅឲ្យទីក្រុងសេអ៊ូល៕