កូរ៉េខាងត្បូងនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការនិងស្ថាបនាសន្តិភាព
(VOVWORLD) - នាថ្ងៃទី ១០ ខែមិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសហ្វាំងឡង់របស់លោក Moon Jae-in ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in |
លោក Moon Jae-in បានជម្រាបអំពីគោលនយោបាយនៃដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ព្រមទាំស្នើឱ្យមានការគាំទ្រពីប្រទេសហ្វាំងឡង់ ដែលជាប្រទេស នឹងកាន់តំណែងជាប្រធានសហភាពអឺរ៉ុប (EU) នៅក្នុងពាក់កណ្តាលឆ្នាំនេះ។ រីឯខ្លួនវិញ ប្រធានាធិបតីហ្វ្រាំឡង់លោក Niinisto បានអះអាងអំពីការគាំទ្រយ៉ាងខ្លាំង របស់ហ្វាំងឡង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ។ បន្ទាប់មកលោក Moon Jae-in ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលបើកទូលាយដើម្បីពិភាក្សាអំពីការបង្កើនប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហប្រតិ បត្តិការជាមួយហ្វាំងឡង់ ដែលហ្វាំងឡង់ជាប្រទេសឈានមុខគេក្នុងវិស័យចាប់ផ្តើមអាជីវកម្មផងដែរ។ទន្ទឹមនឹងនេះប្រទេសទាំងពីរបានឯកភាពគ្នាបង្កើត "មជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូង" ពង្រីកការជួបប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រដល់ទេពកោសល្យទៅសិក្សា ធ្វើការឬចាប់ផ្តើមអាជីវកម្មនៅហ្វាំងឡង់ផងដែរ៕