កូរ៉េខាងត្បូងនិងអាមេរិកកំណត់ពេលវេលាដំណើរការធ្វើសមយុទ្ធរួម
|
ការធ្វើសមយុទ្ធរួម១របស់កូរ៉េខាងត្បូងនិងអាមេរិក
(រូបថតៈ Reuters) |
(VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី២៤កុម្ភៈបានជូនដំណឹងថា ប្រទេសនេះជាមួយអាមេរិកនឹងដំណើរការ ការធ្វើសមយុទ្ធយោធារួមជាប្រចាំ ចំនួន២លើកនាខែមិនាខាងមុខ រួមមានវគ្គ “Key Resolve” (ដំណោះស្រាយ ស្នូល)
និង “Foal Eagle” (ឥន្ទ្រីខ្ខី) ក្រោមការដឹកនាំរបស់បញ្ជាការដ្ឋានកងទ័ព ចំរុះកូរ៉េខាង
ត្បូង-អាមេរិក(CFC)ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាង ខ្លាំងក្លារបស់
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ គណៈកម្មាធិការ ដើម្បីសន្តិភាព
ឯករាជស.ប.ប.កនាថ្ងៃទី១១កុម្ភៈ បានចោទប្រកាន់រាល់ការ ធ្វើសមយុទ្ធរួម
ពោលខាងលើ គឺជាការហ្វឹកហាត់ការឈ្លានពាន ព្រមទាំងព្រមានថា រដ្ឋអំណាច
កូរ៉េខាងត្បូងមិនអាចជៀសផុតពីការសោកស្តាយបំផុត ប្រសិនបើរួមជាមួយ
អាមេរិកដំណើការសង្គ្រាមប្រឆាំងព្យុងយ៉ាងនោះ។ នាខែមុន ស.ប.ប.ក ក៏បាន
ដាក់សំណើរនឹងបញ្ចប់រាល់ការសាកល្បងនុយក្លេអ៊ែរ ប្រសិន បើវ៉ាស៊ីងតោន
បញ្ជប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសំណើរនេះ របស់ព្យុង
យ៉ាងត្រូវកូរ៉េខាងត្បូងនិងអាមេរិកបដិសេធ៕