កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធារួម
(VOVWORLD) - JSC ក៏បានសង្កត់ធ្ងន់ថា កាធ្វើសមយុទ្ធនេះ មានលក្ខណៈការពារដូចធម្មតា។
ឧទ្ធម្ភាគចក្របានចតនៅឯមូលដ្ឋានទ័ពអាមេរិក Humphreys ក្នុងទីក្រុង Pyeongtaek (កូរ៉េខាងត្បូង) ថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២១ ដើម្បីចូលរួមសមយុទ្ធប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក (រូបថត៖ YONHAP/TTXVN) |
នៅថ្ងៃទី១៦ ខែសីហា កូរ៉េខាងត្បូងនិងអាមេរិកចាប់បានផ្តើមធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) ការធ្វើសមយុទ្ធបញ្ជារយៈពេល ៩ ថ្ងៃនេះ ភាគច្រើនគឺផ្តោតសំខាន់ទៅលើការបញ្ជាតាមរយៈ
computer simulation ដោយមិនមានការហ្វឹកហាត់នៅតាមមូលដ្ឋានជាក់ស្តែងឡើយ។ JSC ក៏បានសង្កត់ធ្ងន់ថា កាធ្វើសមយុទ្ធនេះ មានលក្ខណៈការពារដូចធម្មតា។ ចំនួនទាហានដែលចូលរួមនឹងស្ថិតនៅកំរិតតិចតួចបំផុតដោយសារស្ថានភាពជំងឺរាតត្បាតកូវីដ១៩ ហើយទំហំនៃសមយុទ្ធរួមនេះគឺតូចជាងសមយុទ្ធដែលបានប្រព្រឹត្តិទៅកាលពីខែមីនាកន្លងទៅ ៕